ខណៈពេលថ្លែងដល់សភាពការណ៍ពាក់ព័ន្ធដល់ករណីដែលសហភាពអឺរ៉ុបដំឡើងពន្ធគយចំពោះរថយន្តអគ្គិសនីរបស់ចិនក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃទី៧ខែវិច្ឆិកា អ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា បច្ចុប្បន្ននេះ ភាគីទាំងពីរកំពុងធ្វើការពិគ្រោះពិភាក្សាជាញឹកញាប់អំពីខ្លឹមសារជាក់ស្តែងនៃផែនការស្តីពីពាក្យសន្យាខាងតម្លៃ។
លោកស្រីHeYongqianអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ក្រុមបច្ចេកទេសរបស់ភាគីសហភាពអឺរ៉ុបបានអញ្ជើញមកដល់ក្រុងប៉េកាំងនៅថ្ងៃទី២ខែវិច្ឆិកា ហើយបច្ចុប្បន្ននេះ ភាគីទាំងពីរកំពុងធ្វើការពិគ្រោះពិភាក្សាជាញឹកញាប់អំពីខ្លឹមសារជាក់ស្តែងនៃផែនការស្តីពីពាក្យសន្យាខាងតម្លៃ ដោយអនុលោមតាមគោលការណ៍"ប្រាកដប្រជានិងមានតុល្យភាព"៕