នៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតជូនចំពោះលោកស្រី Maia Sandu ដើម្បីសម្តែងការអបអរសាទរចំពោះលោកស្រីដែលបានជាប់ឆ្នោតជាប្រធានាធិបតីនៃសាធារណរដ្ឋម៉ុលដូវ៉ាមួយអាណត្តិទៀត ។
ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ចិននិងម៉ុលដូវ៉ាគឺជាដៃគូដែលមានចំណងមិត្តភាពជាប្រពៃណី ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានរក្សានិន្នាការអភិវឌ្ឍន៍យ៉ាងនឹងនរ ហើយកិច្ចសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ត្រូវបានជំរុញទៅមុខដោយរលូន ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងម៉ុលដូវ៉ា រីករាយធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយលោកស្រីប្រធានាធិបតីដើម្បីដឹកនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យវិវឌ្ឍរីកចម្រើនទៅមុខប្រកបដោយស្ថិរភាពជាយូរអង្វែង ៕