ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiangនាយករដ្ឋមន្ត្រីចិនចូលរួមកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់ទន្លេមេគង្គលើកទី៨
2024-11-08 10:58:30cri
Share with:

    ថ្ងៃទី៧ខែវិច្ឆិកា  លោកLi Qiangនាយករដ្ឋមន្ត្រីចិនបានចូលរួមកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់ទន្លេមេគង្គលើកទី៨នៅទីក្រុងKunming និងមានការចូលរួមពីប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាមនិងប្រធានធនាគារអភិវឌ្ឍន៍អាស៊ី។

      លោកLi Qiangបានលើកឡើងថា  ពិភពលោកបច្ចុប្បន្នបានឈានចូលសម័យកាលថ្មីនៃបម្រែបម្រួលនិងភាពរង្គោះរង្គើ  ប្រទេសចិននិងបណ្តាប្រទេសទន្លេមេគង្គគឺជាសហគមន៍រួមវាសនាដ៏ស្អិតល្មួតដូចគ្រួសារតែមួយ  គួររួបរួមនិងសហការគ្នាយ៉ាងជិតស្និទ្ធ  បំពេញបន្ថែមគ្នាខាងឧត្តមភាពផ្នែកសេដ្ឋកិច្ច  ធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យនិងរួមចំណែកជាវិជ្ជមានដល់សន្តិភាព សន្តិសុខ  ការអភិវឌ្ឍនិងវិបុលភាពក្នុងតំបន់និងពិភពលោក។

      លោកLi Qiangបានលើកឡើងសំណើ៤ចំណុចស្តីពីការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងតំបន់៖ទីមួយ  ប្រកាន់ខ្ជាប់នូវការបើកចំហនិងកិច្ចសហប្រតិបត្តិការ និងរួមគ្នាជំរុញការបើកចំហទៅវិញទៅមកប្រកបដោយកម្រិតកាន់តែខ្ពស់និងទ្រង់ទ្រាយកាន់តែធំ។ ទីពីរ រំលេចពីតួនាទីណែនាំការច្នៃប្រឌិតថ្មី គាំទ្រនិងធានាឱ្យកិច្ចសហប្រតិបត្តិការផ្នែកច្នៃប្រឌិតថ្មីមានភាពកាន់តែស៊ីជម្រៅនិងរឹងមាំជាបន្តបន្ទាប់។ទី៣  ធ្វើឱ្យកាន់តែស៊ីជម្រៅនូវការកសាងការរួមបញ្ចូលគ្នានិងការតភ្ជាប់គ្នា  និងពន្លឿនដំណើរការសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ទីបួន  ធ្វើឱ្យកាន់តែជិតស្និតនូវការប្រាស្រ័យទាក់ទងនិងសហការគ្នា និងបង្កបរិយាកាសសហប្រតិបត្តិការដ៏ល្អប្រសើរដែលប្រកបដោយបរិយាបន្ននិងជំរុញគ្នាទៅវិញទៅមក។

      គួរបញ្ជាក់ថា កិច្ចប្រជុំបានអនុម័តឯកសារសមិទ្ធផលដូចជាសេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់មេគង្គលើកទី៨និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិតថ្មីឆ្នាំ២០៣០ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់ទន្លេមេគង្គជាដើម៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស