ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ចិនរីករាយរួមសហការជាមួយបណ្តាភាគីនានា ដែលក្នុងនោះបូករួមទាំងប៉េរូផង ដើម្បីបង្កើនការផ្លាស់ប្តូរនិងការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក
2024-11-08 10:30:01cri
Share with:

      ថ្ងៃទី៧ខែវិចិ្ឆកា លោកស្រីMaoNingអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកសារព័ត៌មានសួរថា ពេលថ្មីៗនេះ ពិព័រណ៍ឈ្មោះ"រស្មីព្រះអាទិត្យ៖ពិព័រណ៍ស្តីពីការរៀនសូត្រទៅវិញទៅមកពីអរិយធម៌តំបន់Shuបុរាណនិងអរិយធម៌Inca”បានប្រារព្ធធ្វើនៅប្រទេសប៉េរូ ដែលទទួលការយកចិត្តទុកដាក់យ៉ាងទូលំទូលាយ។តើអ្នកនាំពាក្យមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?

      លោកស្រីMaoNingបានថ្លែងថា ពេលថ្មីៗនេះ ពិព័រណ៍ស្តីពីការរៀនសូត្រទៅវិញទៅមកពីអរិយធម៌តំបន់Shuបុរាណនិងអរិយធម៌Incaបានប្រារព្ធធ្វើនៅប្រទេសប៉េរូ ដែលបានបង្ហាញពីភាពទាក់ទាញដ៏ពិសេសរៀងៗខ្លួនរបស់អរិយធម៌ប្រជាជាតិចិននិងអរិយធម៌ប៉េរូ ក៏ដូចជាបង្ហាញពីការផ្លាស់ប្តូរដ៏អស្ចារ្យរវាងអរិយធម៌ដ៏ត្រចះត្រចង់របស់មនុស្សជាតិផងដែរ។នៅពេលអនាគត យើងរីករាយរួមសហការជាមួយបណ្តាភាគីនានា ដែលក្នុងនោះបូករួមទាំងប៉េរូផង ដើម្បីអនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកល បង្កើនការផ្លាស់ប្តូរនិងការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ក្នុងន័យធ្វើឱ្យពិភពលោកកាន់តែមានភាពចុះសម្រុងគ្នានិងកាន់តែល្អបវរ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស