កាលពីថ្ងៃទី៧ខែវិចិ្ឆកា លោកស្រី Mao Ning អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរថា កាលពីថ្ងៃទី៧ខែវិចិ្ឆកាតាមម៉ោងក្រុងប៉េកាំង គណៈកម្មាធិការកាត់បន្ថយសព្វាវុធនិងសន្តិសុខអន្តរជាតិនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩បានបោះឆ្នោតអនុម័តសេចក្តីសម្រេចចិត្តស្តីពីការជំរុញការប្រើប្រាស់កិច្ចសហប្រតិបត្តិការអន្តរជាតិដោយសន្តិភាពក្នុងវិស័យសន្តិសុខអន្តរជាតិដែលលើកឡើងដោយប្រទេសចិន សូមអ្នកនាំពាក្យជួយពន្យល់បន្ថែមអំពីសភាពការណ៍ពាក់ព័ន្ធ ។
លោកស្រី Mao Ning បានថ្លែងថា ជាបឋម យើងសូមស្វាគមន៍ចំពោះការដែលមហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការជំរុញការប្រើប្រាស់កិច្ចសហប្រតិបត្តិការអន្តរជាតិដោយសន្តិភាពក្នុងវិស័យសន្តិសុខអន្តរជាតិ ។ នេះជាលើកទីបីហើយដែលភាគីចិនបានលើកឡើងសេចក្តីសម្រេចចិត្តស្តីពីការប្រើប្រាស់ដោយសន្តិភាពចំពោះមហាសន្និបាតអង្គការសហប្រជាជាតិចាប់ពីឆ្នាំ២០២១មក សហគមន៍អន្តរជាតិបានផ្តល់ការគាំទ្រយ៉ាងទូលំទូលាយ ។ ភាគីចិនបានចាត់ទុកការអនុវត្តសេចក្តីសម្រេចចិត្តនេះជាទិសដៅសហប្រតិបត្តិការសំខាន់នៃគំនិតផ្តួចផ្តើមសន្តិសុខសកល ហើយរីករាយធ្វើការជាមួយភាគីនានាដើម្បីជំរុញឱ្យសេចក្តីសម្រេចចិត្តនេះទទួលបានការអនុវត្តជាក់ស្តែងដោយគ្រប់ជ្រុងជ្រោយនិងមានប្រសិទ្ធភាព ក៏ដូចជាជំរុញឱ្យសមិទ្ធផលអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាមានអំណោយផលដល់កិច្ចការសន្តិភាពនិងការអភិវឌ្ឍរបស់មនុស្សជាតិ ៕