ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ធនាគារកណ្តាលចិនបើកធ្វើពិធីសំណេះសំណាលរវាងគ្រឹះស្ថានហិរញ្ញវត្ថុទុនវិនិយោគបរទេស៖ ជំរុញការបើកទូលាយប្រកបដោយកម្រិតខ្ពស់លើវិស័យហិរញ្ញវត្ថុ
2024-11-08 10:41:11cri
Share with:

        ថ្ងៃទី ៦ ខែវិច្ឆិកា ធនាគារប្រជាជនចិនបានបើកធ្វើពិធីសំណេះសំណាលរវាងគ្រឹះស្ថានហិរញ្ញវត្ថុទុនវិនិយោគបរទេស ក្នុងន័យស្តាប់មតិយោបល់របស់គ្រឹះស្ថានហិរញ្ញវត្ថុទុនបរទេស សិក្សាស្រាវជ្រាវអំពីការងារស្តីពីការធ្វើឱ្យបរិយាកាសប្រកបអាជីវកម្មកាន់តែមានសុក្រឹតភាព និងជំរុញការបើកទូលាយប្រកបដោយកម្រិតខ្ពស់លើវិស័យហិរញ្ញវត្ថុ ។

        គ្រឹះស្ថានហិរញ្ញវត្ថុទុនវិនិយោគបរទេសនានាសម្គាល់ឃើញថា  កញ្ចប់គោលនយោបាយជំរុញកំណើនហិរញ្ញវត្ថុដែលដាក់ចេញនាពេលថ្មីៗកន្លងទៅនេះ បានជំរុញយ៉ាងខ្លាំងក្លានូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ បានរក្សាស្ថិរភាពក្នុងទីផ្សារហិរញ្ញវត្ថុ ដូច្នេះ ការប៉ាន់ប្រមាណនិងជំនឿចិត្តរបស់ទុនវិនិយោគបរទេសចំពោះទីផ្សារចិន បានលើកកម្ពស់យ៉ាងលេចធ្លោ ។

          លោក Pan Gongsheng ទេសាភិបាលធនាគារប្រជាជនចិនបានលើកឡើងថាល័ក្ខខ័ណ្ឌមានអំណោយផលរបស់សេដ្ឋកិច្ចចិន ដូចជាសភាពការណ៍ជាទូទៅ ភាពធន់នៃសេដ្ឋកិច្ចនិងសក្តានុពលជាដើមមិនបានកែប្រែទេ ។ ជាពិសេស គឺចាប់ពីបានដាក់ចេញនិងអនុវត្តកញ្ចប់គោលនយោបាយជំរុញកំណើនហិរញ្ញវត្ថុមក បានលើកកម្ពស់ជំនឿចិត្តក្នុងសង្គមយ៉ាងខ្លាំង ។ ធនាគារប្រជាជនចិននឹងប្រកាន់ខ្ជាប់ការអនុវត្តគោលនយោបាយរូបិយវត្ថុមានលក្ខណៈគាំទ្រជាបន្តបន្ទាប់ ជំរុញការបើកទូលាយបែបរបបដោយនឹងនរនូវមុខរបរសេវាកម្មហិរញ្ញវត្ថុនិងទីផ្សារហិរញ្ញវត្ថុ ជំរុញកិច្ចសម្រួលពាណិជ្ជកម្ម  និងធ្វើសាមញ្ញកម្មខាងការបណ្តាក់ទុននិងផ្តល់សហហិរញ្ញប្បទាន  ព្រមទាំងបង្កបរិយាកាសប្រកបអាជីវកម្មដ៏ល្អប្រសើរតាមរយៈទីផ្សារភាវូបនីយកម្ម និយតកម្មនិងអន្តរជាតូបនីយកម្ម ដើម្បីជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញនិងមានភាពល្អប្រសើរជាបន្តបន្ទាប់ ក៏ដូចជាជំរុញការអភិវឌ្ឍប្រកបដោយកម្រិតខ្ពស់លើវិស័យហិរញ្ញវត្ថុផងដែរ  ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស