លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា៖តបតាមការអញ្ជើញរបស់លោកស្រី Dina Boluarte ប្រធានាធិបតីនៃសាធារណរដ្ឋប៉េរូ លោក Xi Jinping ប្រធានរដ្ឋចិននឹងធ្វើដំណើរទៅកាន់ទីក្រុងលីម៉ា រដ្ឋធានីប្រទេសប៉េរូដើម្បីចូលរួមកិច្ចប្រជុំក្រៅផ្លូវការលើកទី ៣១ នៃថ្នាក់ដឹកនាំ APEC ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប៉េរូចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកាខាងមុខនេះ ។ ដោយឡែកតបតាមការអញ្ជើញរបស់លោក Luiz Inácio Lula da Silva ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល លោក Xi Jinping ប្រធានរដ្ឋចិននឹងធ្វើដំណើរទៅកាន់ទីក្រុង Rio de Janeiro រដ្ឋធានីប្រទេសប្រេស៊ីលដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី ១៩ នៃប្រទេស G20 ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីលចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែវិច្ឆិកាខាងមុខនេះ ៕