តបតាមការអញ្ជើញរបស់លោកប្រធានរដ្ឋចិន Xi Jinping លោក Sergio Mattarella ប្រធានាធិបតីអ៊ីតាលីនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ។ នេះគឺជាដំណើរទស្សនកិច្ចនៅប្រទេសចិនម្តងទៀតរបស់លោក Sergio Mattarella បន្ទាប់ពីខែកុម្ភៈ ឆ្នាំ ២០១៧ ។
សូមបញ្ជាក់ថា ឆ្នាំនេះគឺជាខួបទី ២០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលី ហើយក៏ជាខួបទី ៧០០ នៃមរណភាពរបស់លោក Marco Polo អ្នកទេសចរណ៍ដ៏ល្បីឈ្មោះរបស់អ៊ីតាលីផងដែរ ។ ភាគីទាំងពីររំពឹងទុកឆ្លៀតយកឱកាសនេះដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរថែមមួយកម្រិតទៀត ៕