ថ្ងៃទី៦ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោកបៃដិនប្រធានាធិបតីអាមេរិកបានហៅទូរស័ព្ទទៅកាន់លោកត្រាំ បេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋនិងជាអតីតប្រធានាធិបតីអាមេរិក ដើម្បីសម្តែងការអបអរសាទរចំពោះលោកត្រាំដែលបានឈ្នះឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ ព្រមទាំងអញ្ជើញលោកត្រាំទៅសេតវិមាន ដើម្បីពិគ្រោះពិភាក្សាពីរឿងផ្ទេរនិងទទួលអំណាច។ ហើយលោកបៃដិនមានផែនការថ្លែងសុន្ទរកថាអំពីលទ្ធផលនៃការបោះឆ្នោតនៅថ្ងៃទី៧ខែវិច្ឆិកា។
នៅថ្ងៃដដែល លោកស្រីHarrisអនុប្រធានាធិបតីបច្ចុប្បន្ននិងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យអាមេរិកក៏បានហៅទូរស័ព្ទទៅកាន់លោកត្រាំ ដើម្បីសម្តែងការអបអរសាទរចំពោះលោកត្រាំដែលបានឈ្នះឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ផងដែរ៕