នៅថ្ងៃទី ៧ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតជូនចំពោះលោកត្រាំដើម្បីសម្តែងការអបអរសាទរចំពោះលោកត្រាំដែលបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ។
ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ប្រវត្តិសាស្រ្តបង្ហាញម្តងហើយម្តងទៀតចំពោះយើងថា បើប្រទេសទាំងពីរចិននិងអាមេរិកមានទំនាក់ទំនងល្អ នោះនឹងនាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំងពីរ តែបើបដិបក្ខគ្នាវិញ នោះនឹងរងការខាតបង់ទាំងសងខាង ។ ទំនាក់ទំនងរវាងចិននិងអាមេរិកដែលសម្រេចបាននូវការអភិវឌ្ឍប្រកបដោយភាពល្អប្រសើរ ស្ថិរភាពនិងជានិរន្តរភាព គឺ សមស្របនឹងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរនិងក្តីរំពឹងទុករបស់សហគមន៍អន្តរជាតិ ។ រំពឹងថា ភាគីទាំងពីរនឹងប្រកាន់ខ្ជាប់នូវគោលការណ៍ស្តីពីការគោរពគ្នាទៅវិញទៅមក រួមរស់ដោយសន្តិសហវិជ្ជមាននិងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ បង្កើនការសន្ទនានិងការប្រាស្រ័យទាក់ទង គ្រប់គ្រងការខ្វែងគំនិតគ្នាដោយសមរម្យនិងត្រួសត្រាយកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ក៏ដូចជាដើរតាមផ្លូវរួមរស់ជាមួយគ្នាដ៏ត្រឹមត្រូវរវាងចិននិងសហរដ្ឋអាមេរិកក្នុងយុគសម័យថ្មី ក្នុងន័យផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរនិងពិភពលោក ៕