ថ្ងៃទី៦ខែវិច្ឆិកា លោកស្រីMao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ស្របនឹងពេលដែលប្រទេសចិននិងអាមេរិកឡាទីនជំរុញដោយស៊ីជម្រៅនូវការរួមគ្នាកសាង“ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ការប្រាស្រ័យទាក់ទងរវាងចិននិងអាមេរិកឡាទីននឹងមានភាពកាន់តែងាយស្រួល ប្រទេសអាមេរិកឡាទីននិងការាបៀននឹងរកឃើញឱកាសកាន់តែច្រើននិងទទួលបានការអភិវឌ្ឍកាន់តែធំពីទីផ្សារចិន។
ក្នុងសន្និសីទកាសែតជាប្រចាំនៅថ្ងៃដដែល មានអ្នកសារព័ត៌មានបានសួរថា៖ ម្សិលមិញ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៧បានបើកធ្វើនៅទីក្រុងសៀងហៃ។យើងខ្ញុំបានចាប់អារម្មណ៍ថា ផ្លែឈើរីភ្នំព្រិលដែលមានប្រភពមកពីតំបន់ខ្ពង់រាបនៃជួរភ្នំAndesរបស់ប្រទេសស៊ីលី បានត្រូវដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិក្នុងនាមជាផលិតផលថ្មីដែលបញ្ចេញជាលើកដំបូងនៅលើពិភពលោក។ លើសពីនេះទៀត ផលិតផលល្បីៗរបស់អាមេរិកឡាទីនជាច្រើនបានលក់ដាច់ខ្លាំងនៅក្នុងផ្សារទំនើបនានានៃប្រទេសចិន។តើអ្នកនាំពាក្យមានការអធិប្បាយយ៉ាងណាខ្លះចំពោះរឿងនេះ?
លោកស្រីMao Ning បានថ្លែងថា ជារៀងរាល់ឆ្នាំ សហគ្រាសអាមេរិកឡាទីននិងការាបៀនសុទ្ធតែបាននាំយកផលិតផលពិសេសរបស់ខ្លួន មកចូលរួមក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិ ពួកគេគឺជាអ្នកចូលរួម សាក្សីនិងជាអ្នកទទួលបានផលប្រយោជន៍ពីពិព័រណ៍នាំចូលចិនអន្តរជាតិ។ស្របពេលដែលប្រទេសចិននិងអាមេរិកឡាទីនជំរុញដោយស៊ីជម្រៅនូវការរួមគ្នាកសាង“ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ប្រទេសអាមេរិកឡាទីននិងការាបៀននឹងរកឃើញឱកាសកាន់តែច្រើននិងទទួលបានការអភិវឌ្ឍកាន់តែធំពីទីផ្សារចិន៕