ផលិតផលការពារបរិស្ថានក្នុងពិព័រណ៍ទំនិញនាំចេញនាំចូលចិនជាសក្សីនៃការធ្វើបរិវត្តកម្មនិងលើកកម្ពស់កម្រិតឧស្សាហកម្មកម្មន្តសាលរបស់ចិន
2024-11-07 15:08:59cri
Share with:
ប៉ុន្មានឆ្នាំកន្លងទៅនេះ “ភាពបៃតង” “កាបូនទាប” “វិលជុំ”និង “និរន្តរភាព”ជាដើមបានក្លាយជាពាក្យពេញនិយមក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មទូទាំងពិភពលោកជាសន្សឹមៗ ។ ក្នុងនាមជាសញ្ញាបង្ហាញពីសកម្មភាពពាណិជ្ជកម្មរបស់ចិនជាមួយបរទេស សហគ្រាសកាន់តែច្រើនឡើងៗក្នុងពិព័រណ៍ទំនិញនាំចេញនាំចូលចិនបានដាក់បញ្ចូលគំនិតការពារបរិស្ថានក្នុងការសិក្សានិងអភិវឌ្ឍផលិតផលរបស់ខ្លួន ។