ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping បានគូសបញ្ជាក់ក្នុងខណៈពេលចុះត្រួតពិនិត្យនៅខេត្ត ហ៊ូប៉ី ថា ត្រូវខិតខំដើរឆ្ពោះទៅមុខយ៉ាងក្លាហាន ធ្វើកិច្ចខិតខំប្រឹងប្រែងរយៈពេលវែងដើម្បីទទួលបានភាពជោគជ័យ ខិតប្រឹងចារទំព័រទំនើបកម្មតាមបែបផែនចិននៅខេត្តហ៊ូប៉ី
2024-11-07 10:17:51cri
Share with:

        នាពេលថ្មីៗកន្លងទៅនេះ ខណៈពេលចុះត្រួតពិនិត្យនៅខេត្ត ហ៊ូប៉ី លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានគូសបញ្ជាក់ថា ខេត្តហ៊ូប៉ីត្រូវអនុវត្តឱ្យបានស៊ីជម្រៅនូវស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទីបីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ប្រកាន់ខ្ជាប់នូវទិសដៅការងារជាទូទៅដែលស្វែងរកការវិវឌ្ឍរីកចម្រើនប្រកបដោយភាពនឹងនរ ក្តាប់ជាប់ភារកិច្ចជាបេសកកម្មក្នុងការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ដើរតួនាទីនៃឧត្តមភាពរបស់ខ្លួនយ៉ាងពេញេលេញ ខិតខំដើរឆ្ពោះទៅមុខយ៉ាងក្លាហាន ពន្លឿនការកសាងគំនាស់យុទ្ធសាស្ត្រសំខាន់សម្រាប់ការងើបឡើងវិញនៃតំបន់ភាគកណ្តាលនិងភាគខាងលិច ខិតប្រឹងចារទំព័រទំនើបកម្មតាមបែបផែនចិននៅខេត្តហ៊ូប៉ី ។

        សូមបញ្ជាក់ថា ពីថ្ងៃទី ៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា លោក Xi Jinping បានអញ្ជើញចុះត្រួតពិនិត្យនិងស្វែងយល់ការងារនៅក្រុងXiao Gan ក្រុង Xian Ning និងក្រុងអ៊ូហាន ដោយអញ្ជើញទៅកាន់សារមន្ទីរ ទីជនបទនិងវេទិកាច្នៃប្រឌិតថ្មីលើវិស័យវិទ្យាសាស្ត្រនិងឧស្សាហកម្មជាដើម ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស