អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា គោលនយោបាយរបស់ចិនចំពោះអាមេរិកគឺជាប់លាប់រហូតមក
2024-11-07 10:27:53cri
Share with:
ពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលបើកធ្វើនៅរសៀលថ្ងៃទី៦ខែវិច្ឆិកា លោកស្រីMaoNingអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកគឺជាកិច្ចការផ្ទៃក្នុងរបស់អាមេរិក យើងគោរពជម្រើសរបស់ប្រជាជនអាមេរិក។ គោលនយោបាយរបស់ចិនចំពោះអាមេរិកគឺជាប់លាប់រហូតមក យើងនឹងបន្តចាត់ទុកនិងដោះស្រាយទំនាក់ទំនងរវាងចិននិងអាមេរិកដោយអនុលោមតាមគោលការណ៍គោរពគ្នាទៅវិញទៅមក រួមរស់នៅដោយសនិ្តសហវិជ្ជមាន និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕