ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្រ្តីចិនជួបពិភាក្សាការងារជាមួយលោក Asakawa Masatsugu ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី
2024-11-07 11:31:57cri
Share with:

    


    នៅថ្ងៃទី ៦ ខែវិច្ឆិកា នៅទីក្រុងគុនមីង ខេត្តយូណានលោក Li Qiang នាយករដ្ឋមន្រ្តីចិនបានជួបពិភាក្សាការងារជាមួយលោក Asakawa Masatsugu ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនៃមហាអនុតំបន់ទន្លេមេគង្គលើកទី ៨ នៅប្រទេសចិន ។

    ថ្លែងក្នុងកិច្ចជំនួប លោក Li Qiang បានលើកឡើងថា ចាប់តាំងពីឆ្នាំនេះមក ដំណើរការសេដ្ឋកិច្ចចិនមានភាពនឹងនរជាទូទៅនិងមានការរីកចម្រើនលឿនបង្គួរ ហើយនិន្នាការងើបឡើងវិញនិងភាពល្អប្រសើរនៃសេដ្ឋកិច្ចចិនត្រូវបានពង្រឹងថែមទៀតដែលបានរួមចំណែកជាវិជ្ជមានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចអាស៊ីនិងពិភពលោក ។ ប្រទេសចិននឹងពង្រីកយ៉ាងមុតមាំមិនងាករេនូវការបើកទូលាយប្រកបដោយកម្រិតខ្ពស់និងចែករំលែកឱកាសអភិវឌ្ឍន៍ជាមួយបណ្តាប្រទេសនានា ។

    ជាការឆ្លើយតប លោក Asakawa Masatsugu បានថ្លែងថា ការរក្សាកំណើនដោយនឹងនរនៃសេដ្ឋកិច្ចប្រទេសចិនមានសារៈសំខាន់ចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិកនិងពិភពលោក ។ ធនាគារអភិវឌ្ឍន៍អាស៊ីយកចិត្តទុកដាក់ខ្ពស់ព្រមទាំងខិតខំប្រឹងប្រែងអភិវឌ្ឍទំនាក់ទំនងកាន់តែខ្លាំងក្លានិងកាន់តែទូលំទូលាយជាមួយប្រទេសចិន ហើយមានឆន្ទៈបន្តគាំទ្រការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិនដើម្បីរួមគ្នាគាំពារពាណិជ្ជកម្មសេរី ប្រឆាំងការគាំពារនិយមនិងជំរុញការអភិវឌ្ឍរួមនៃទ្វីបអាស៊ី ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស