ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាសេដ្ឋកិច្ចអន្តរជាតិHongqiaoបើកធ្វើអនុវេទិកាជាច្រើនលើក ដោយផ្តោតសំខាន់លើកម្លាំងផលិតកម្មគុណភាពថ្មីនិងការអភិវឌ្ឍនៃការផ្ទុកថាមពលបែបថ្មីជាដើម
2024-11-06 10:46:57cri
Share with:

      ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៧ដែលមានរយៈពេល៦ថ្ងៃបានប្រារព្ធធ្វើនៅក្រុងសៀងហៃនៅថ្ងៃទី៥ខែវិច្ឆិកា។ ក្នុងនាមជាផ្នែកដ៏សំខាន់មួយនៃពិព័រណ៍នាំចូលចិនអន្តរជាតិ វេទិកាសេដ្ឋកិច្ចអន្តរជាតិHongqiaoលើកទី៧ក៏បានបើកធ្វើនៅថ្ងៃដដែលផងដែរ។ វេទិកាលើកនេះបានធ្វើឡើងក្រោមប្រធានបទ"ប្រកាន់ខ្ជាប់ការបើកទូលាយប្រកបដោយកម្រិតខ្ពស់ រួមគ្នាជំរុញការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្ន” និងបានរៀបចំអនុវេទិកាចំនួន១៩លើក។

      ភ្ញៀវកិត្តិយសដែលចូលរួមវេទិកាលើកនេះបានថ្លែងថា ចាប់ពីប្រទេសចិនចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកមក បានជំរុញឱ្យទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងប្រទេសដទៃទៀតមានភាពស្អិតល្មួតយ៉ាងខ្លាំង ការបើកធ្វើពិព័រណ៍នាំចូលចិនអន្តរជាតិបានផ្តល់នូវទីផ្សារដ៏ធំធេងសម្រាប់ការនាំចេញផលិតផលនៃប្រទេសដទៃទៀត ក៏ដូចជាបានផ្តល់ឱកាសអភិវឌ្ឍន៍កាន់តែច្រើនដល់ការអភិវឌ្ឍនៃបណ្តាប្រទេសនានាផងដែរ។ បច្ចុប្បន្ននេះ ប្រទេសចិនបានក្លាយជាសមាជិកស្នូលនៃអង្គការពាណិជ្ជកម្មពិភពលោក ដែលបានរួមចំណែកដ៏សំខាន់សម្រាប់ការទទួលបានលទ្ធផលជាផ្លែផ្កានៃការចរចាអំពីបញ្ហាដូចជាការធ្វើសាមញ្ញកម្មការវិនិយោគជាដើម៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស