ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គិតមកទល់ចុងខែកញ្ញា បរិមាណសរុបនៃតួអង្គសេដ្ឋកិច្ចឯកជនរបស់ចិនបានឡើងដល់១៨០លាន៨សែន៦ម៉ឺន៤ពាន់៨រយសហគ្រាស
2024-11-06 10:36:17cri
Share with:

អ្នកសារព័ត៌មានបានទទួលដំណឹងពីរដ្ឋបាលជាតិនិយ័តកម្មទីផ្សាររបស់ចិនឱ្យដឹងថា បរិមាណនៃតួអង្គសេដ្ឋកិច្ចឯកជនរបស់ចិនបានកើនឡើងដោយនឹងនរជាបន្តបន្ទាប់ ។ គិតមកទល់ចុងខែកញ្ញាឆ្នាំ២០២៤នេះ បរិមាណសរុបនៃតួអង្គសេដ្ឋកិច្ចឯកជនរបស់ចិនបានឡើងដល់១៨០លាន៨សែន៦ម៉ឺន៤ពាន់៨រយសហគ្រាស ដែលត្រូវជា៩៦,៣៧ភាគរយនៃបរិមាណសរុបនៃអង្គភាពអាជីវកម្ម និងកើនឡើង៣,៩៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ក៏ដូចជាបានកើនឡើងលើសពី៤ដងក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅនេះ ។

ការចុះឈ្មោះអង្គភាពអាជីវកម្មមានភាពកាន់តែងាយស្រួល អនុបាតនៃអង្គភាពអាជីវកម្មក្នុងសេដ្ឋកិច្ចឯកជនបានត្រូវលើកកម្ពស់ថែមមួយកម្រិតទៀត ហើយទីផ្សារក៏កាន់តែមានកម្លាំងរស់រវើក ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស