សំដៅចំពោះការដែលគណៈកម្មាធិការសហភាពអឺរ៉ុបសម្រេចថា នឹងយកពន្ធប្រឆាំងឧបត្ថម្ភកធនចំពោះរថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិន សហគ្រាសផលិតរថយន្តពហុជាតិជាច្រើនដែលចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៧ បានសម្តែងការប្រឆាំងចំពោះការដែលសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទៅលើរថយន្តអគ្គិសនីរបស់ចិន ។
លោក Oliver Blume ប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងសាជីវកម្ម Volkswagen បានថ្លែងថា សាជីវកម្ម Volkswagen គាំទ្រការធ្វើពាណិជ្ជកម្មដោយសមភាពនិងសេរី យើងប្រឆាំងចំពោះសហភាពអឺរ៉ុបដែលបានធ្វើសេចក្តីសម្រេចចិត្តបែបនេះ ។
លោក Gernot Dllner នាយកប្រតិបតិ្តនៃក្រុមហ៊ុនAudi បានថ្លែងថា ក្រុមហ៊ុនAudi បានធ្វើអាជីវកម្មនៅប្រទេសចិនអស់រយៈពេល៣៦ឆ្នាំហើយ យើងបានបង្កើតទំនាក់ទំនងមិនអាចកាត់ផ្តាច់បានជាមួយប្រទេសចិន ។ នៅពេលអនាគត យើងនឹងបង្កើនកិច្ចសហប្រតិបតិ្តការជាមួយដៃគូសហការ ហើយនឹងអនុវត្តតាមពាក្យសន្យានៅប្រទេសចិនជាបន្តទៀត ។
លោក Sean Green អគ្គនាយកប្រចាំតំបន់ចិននៃសាជីវកម្មBMW បានថ្លែងថា យើងប្រឆាំងយ៉ាងដាច់ខាតចំពោះការយកពន្ធគយរបស់សហភាពអឺរ៉ុប យើងបាននិយាយបញ្ចុះបញ្ចូលជាប់រហូតមក ដើម្បីចៀសវាងកុំឱ្យកើតមានរឿងបែបនេះ យើងរំពឹងទុកថា នៅពេលអនាគត អាចរកបានដំណោះស្រាយដ៏សមរម្យ ប៉ុន្តែយើងប្រឆាំងការដំឡើងពន្ធគយ ៕