ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិវាយតម្លៃខ្ពស់ចំពោះកម្លាំងជាក់ស្តែងខាងបច្ចេកវិទ្យាផ្នែកប្រព័ន្ធសារព័ត៌មានរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ព្រមទាំងរំពឹងទុកធ្វើកិច្ចសហប្រតិបតិ្តការកាន់តែស៊ីជម្រៅ
2024-11-06 10:35:02cri
Share with:

     ថ្ងៃទី ៥ ខែវិច្ឆិកា សន្និសីទនៃគណៈកម្មការការងារឌីជីថលនិងអភិវឌ្ឍន៍ទីផ្សាររបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានប្រារព្ធធ្វើតាមអនឡាញនិងអហ្វឡាញ ។ ខណៈពេលថ្លែងសុន្ទរកថាក្នុងសន្និសីទ លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍនៃបច្ចេកទេសច្នៃប្រឌិតថ្មីផ្នែកប្រព័ន្ធសារព័ត៌មានរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន កោតសរសើរចំពោះស្នាដៃគួរឱ្យកត់សម្គាល់របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដែលទទួលបានក្នុងការផ្សាយបន្តផ្ទាល់ការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស ហើយរំពឹងទុកថា ភាគីទាំងពីរអាចបន្តធ្វើកិច្ចសហប្រតិបតិ្តការកាន់តែស៊ីជម្រៅថែមទៀត ។

        លោក Thomas Bach បានថ្លែងទៀតថា ការផ្សាយបន្តផ្ទាល់របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនអំពីការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងនិងការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស មានភាពលេចធ្លោទាំងបរិមាណនិងគុណភាព សូមអរគុណអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដែលបានធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងរឿងនេះ  ។ ក្នុងអំឡុងពេលការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានសម្រេចដោយគាប់ប្រសើរនូវការផលិតរលកសញ្ញាសាធារណៈអន្តរជាតិនៃការប្រកួត វិញ្ញាសាធំៗចំនួនបួន ពោលគឺកីឡាវាយកូនឃ្លីលើតុ វាយសី ឡើងជញ្ជាំងនិងកាយសម្ព័ន្ធ ដោយបានបង្ហាញឱ្យឃើញនូវការរីកចម្រើននិងការច្នៃប្រឌិតថ្មីលើវិស័យបច្ចេកទេសជាច្រើន ការផ្សាយដំណឹងពាក់ព័ន្ធបានបង្កើតកំណត់ត្រាថ្មីដែលបានផ្សព្វផ្សាយតៗគ្នាជិត៧៧ប៊ីនលានលើក ដែលជាសមិទ្ធផលដ៏អស្ចារ្យ ។

        សូមបញ្ជាក់ថា នៅខែកក្កដា ឆ្នាំនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបតិ្តការអំពីកីឡាអេឡិចត្រូនិក ភាគីទាំងពីរនឹងធ្វើកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យកីឡាប្រកួតអេឡិចត្រូនិកថែមមួយកម្រិតទៀត ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស