នាពេលថ្មីៗនេះ ក្រសួងការបរទេសកាណាដាបានចេញផ្សាយអ្វីដែលហៅថា《សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនិងការពារជាតិកាណាដា-កូរ៉េខាងត្បូង(2+2)》ដោយបាននិយាយឆ្ការដៃឆ្ការជើងដោយចំហអំពីបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ចិនដូចជាតៃវ៉ាន់និងសមុទ្រចិនខាងត្បូងជាដើម និងឃោសនាបំប៉ោងស្តីពីស្ថានការណ៍តានតឹង។អ្នកនាំពាក្យនៃស្ថានទូតចិនប្រចាំប្រទេសកាណាដាបានថ្លែងថា ភាគីចិនមានការមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ។
តៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន ហើយបញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនសុទ្ធសាធដែលមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីកម្លាំងខាងក្រៅណាមួយឡើយ។ បញ្ហាប្រឈមធំបំផុតនៃសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់នាពេលបច្ចុប្បន្ន គឺបង្កមកពីសកម្មភាពបំបែកបំបាក់របស់"ពួកអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ"និងការជ្រៀតជ្រែកនិងបំផ្លិចបំផ្លាញរបស់កម្លាំងខាងក្រៅ។ ប្រសិនបើប្រទេសពាក់ព័ន្ធពិតជាយកចិត្តទុកដាក់ដល់សន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់មែន នោះពួកគេគួរគោរពតាមគោលការណ៍ចិនតែមួយដោយប្រាកដប្រជា និងប្រឆាំងយ៉ាងជាក់លាក់ជាមួយកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ។
ចំណែកស្ថានការណ៍នៅសមុទ្រចិនខាងត្បូងបានរក្សាស្ថិរភាពជាទូទៅ។ភាគីចិនប្រកាន់ខ្ជាប់ការគ្រប់គ្រងការខ្វែងគំនិតដោយសមរម្យតាមរយៈកិច្ចសន្ទនានិងពិគ្រោះពិភាក្សាគ្នាជាមួយប្រទេសពាក់ព័ន្ធដោយផ្ទាល់ ប្រទេសក្នុងតំបន់មានជំនឿចិត្ត មានតម្រិះប្រាជ្ញានិងមានសមត្ថភាពយ៉ាងពេញលេញក្នុងការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង។ប្រទេសចិនដាស់តឿនឱ្យប្រទេសក្រៅតំបន់ គោរពដោយប្រាកដប្រជានូវកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនានាក្នុងតំបន់ដែលដោះស្រាយវិវាទតាមរយៈកិច្ចចរចានិងបញ្ឈប់ការបង្ករឿង៕