ពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្តល់អនុសាសន៍ណែនាំសំខាន់ចំពោះការងារសង្គមថា ការងារសង្គមជាផ្នែកដ៏សំខាន់នៃការងារបក្សនិងរដ្ឋ ដែលពាក់ព័ន្ធនឹងការកាន់អំណាចជាយូរអង្វែងនៃបក្សកុម្មុយនីស្តចិននិងសន្តិសុខនិងស្ថិរភាពយូរអង្វែងរបស់ប្រទេសជាតិ ព្រមទាំងពាក់ព័ន្ធនឹងភាពចុះសម្រុងគ្នានៃសង្គមនិងសុភមង្គលនិងភាពសុខសាន្តរបស់ប្រជាជន ។ ចាប់តាំងពីចូលក្នុងយុគសម័យថ្មីមក គណៈកម្មាធិការមជ្ឈិមបក្សបានធ្វើការតាក់តែងគោលនយោបាយដ៏សំខាន់មួយចំនួន ដើម្បីជំរុញឱ្យការងារសង្គមទទួលបានសមិទ្ធផលដ៏សំខាន់ ។ បច្ចុប្បន្ននេះ សង្គមប្រទេសចិនកំពុងមានបម្រែបម្រួលយ៉ាងស៊ីជម្រៅ ការងារសង្គមបានប្រឈមមុខនឹងស្ថានការណ៍ថ្មីនិងភារកិច្ចថ្មី ដូច្នេះ ចាំបាច់ត្រូវបង្ហាញពីភាពទទួលខុសត្រូវថ្មីនិងប្រតិបត្តិការថ្មី ។ ត្រូវប្រកាន់ខ្ជាប់ការចាត់ទុកគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីជាគោលការណ៍ណែនាំ អនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០និងកិច្ចប្រជុំពេញអង្គលើកទី២និងលើកទីបីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ប្រកាន់ខ្ជាប់ការតម្កល់ប្រជាជនជាស្នូល ដើរតាមផ្លូវដែលបក្សបម្រើប្រជាជនក្នុងយុគសម័យថ្មី ដើរតាមផ្លូវអភិបាលកិច្ចសង្គមតាមបែបសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនដោយមិនងាករេ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នូវការងារសង្គមក្នុងយុគសម័យថ្មី ៕