តាមទិន្នន័យដែលក្រសួងពាណិជ្ជកម្មចិនបានចេញផ្សាយនៅថ្ងៃទី ៥ ខែវិច្ឆិកាបានឱ្យដឹងថា ៩ខែដើមឆ្នាំនេះ ទំហំសរុបនៃពាណិជ្ជកម្មនាំចេញនាំចូលខាងសេវាកម្មរបស់ចិន មានចំនួន៥៥១៨,១៤ប៊ីលានយាន់ប្រាក់ចិន បានកើនឡើង១៤,៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។
ទិន្នន័យបានបង្ហាញថា ៩ខែដើមឆ្នាំនេះ ការនាំចេញខាងសេវាកម្មរបស់ចិន មានទំហំ២២៧៣,៣៤ប៊ីលានយាន់ប្រាក់ចិន បានកើនឡើង១៥,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ឯការនាំចូលខាងសេវាកម្ម មានទំហំ៣២៤៤,៨ប៊ីលានយាន់ប្រាក់ចិន បានកើនឡើង១៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។
ពាណិជ្ជកម្មសេវាកម្មផ្អែកលើជំនាញបានកើនឡើងជាបន្តបន្ទាប់ ។ សេវាកម្មទេសចរណ៍បានកើនឡើងយ៉ាងឆាប់រហ័ស ។ ៩ខែដើមឆ្នាំនេះ សេវាកម្មទេសចរណ៍បានរក្សាកំណើនយ៉ាងឆាប់រហ័សជាបន្តបន្ទាប់ ការនាំចូលនាំចេញខាងសេវាកម្មទេសចរណ៍មានទំហំ១៥០៥,២៨ប៊ីលានយាន់ប្រាក់ចិន បានកើនឡើង៤២,៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលបានក្លាយជាវិស័យធំទីមួយក្នុងចំណោមពាណិជ្ជកម្មសេវាកម្ម ៕