រសៀលថ្ងៃទី៥ខែវិចិ្ឆកា ការចេញផ្សាយ《របាយការណ៍ស្តីពីការបើកទូលាយនៃពិភពលោកឆ្នាំ២០២៤》និងជាសិក្ខាសាលាអន្តរជាតិបានរៀបចំធ្វើនៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ Hongqiao លើកទី៧ ដោយប្រកាសពីទិន្នន័យស្នូលមួយចំនួនដែលបូករួមទាំងសន្ទស្សន៍បើកទូលាយនៃពិភពលោកផងដែរ ។
ក្រុមការងារចងក្រង《របាយការណ៍ស្តីពីការបើកទូលាយនៃពិភពលោកឆ្នាំ២០២៤》បានស្ទង់មតិអំពីស្ថានការណ៍បើកទូលាយនៃពិភពលោកនៅទូទាំងពិភពលោកជាលើកដំបូងក្នុងឆ្នាំនេះ ។ តាមលទ្ធផលនៃការស្ទង់មតិឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ដែលយល់ឃើញថា សេដ្ឋកិច្ចពិភពលោក “កាន់តែមិនបើកទូលាយ” “គ្មានការប្រែប្រួល” “មិនប្រាកដប្រជា”គិតពីឆ្នាំ២០២៣មកទល់បច្ចុប្បន្ននេះ គឺត្រូវជា៥៩,៧ភាគរយ ។ កត្តាអវិជ្ជមានសំខាន់ដែលបណ្តាលឱ្យការបើកទូលាយនៃពិភពលោកបង្រួញតូចគឺបូករួមទាំង “ការរីកធំនៃការប៉ះទង្គិចខាងភូមិសាស្ត្រអន្តរជាតិ” “ការធ្វើឱ្យគំនិតសន្តិសុខជាតិមានភាពទូទៅ” “ការងើបឡើងនៃចរន្តផ្ទុយពីសកលភាវូបនីយកម្មនិងគំនិតប្រឆាំងនឹងសកលភាវូបនីយកម្ម” ព្រមទាំង“ការកើនឡើងនៃឯកតោភាគីនិយម និងវិធានការអនុត្តរភាព” ៕