ការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រជុំទី១០របស់ជប៉ុនបានបញ្ចប់ ហើយជុំថ្មីប្រហែលនឹងចាប់ផ្តើមនៅខែកុម្ភៈឆ្នាំ២០២៥
2024-11-05 14:59:49cri
Share with:
ថ្ងៃទី៤ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់ ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូរបស់ប្រទេសជប៉ុនបានផ្សាយដំណឹងថា ការបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរFukushimaទៅក្នុងសមុទ្រជុំទី១០បានបញ្ចប់នៅថ្ងៃដដែល។ការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រជុំនេះបានចាប់ផ្តើមនៅថ្ងៃទី១៧ខែតុលា ក្នុងបរិមាណប្រមាណ៧៨០០តោន។
តាមផែនការ ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូនឹងត្រួតពិនិត្យគ្រឿងបរិក្ខារពាក់ព័ន្ធនឹងការបង្ហូរទឹកទៅក្នុងសមុទ្រ។បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យ ការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រជុំថ្មី អាចនឹងចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ២០២៥៕