ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការស្ទង់មតិរបស់អាមេរិក៖អត្រាគាំទ្ររបស់លោកស្រីHarrisនិងលោកTrumpនៅរដ្ឋសំខាន់ឬ"Swing states"គឺប្រហាក់ប្រហែលគ្នា
2024-11-05 15:01:15cri
Share with:

      យោងតាមលទ្ធផលនៃការស្ទង់មតិរួមគ្នាមួយរបស់កាសែតThe Hillនិងមហាវិទ្យាល័យEmersonអាមេរិកនៅថ្ងៃទី៤ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់បង្ហាញឱ្យឃើញថា  អត្រាគាំទ្ររបស់លោកស្រីHarrisអនុប្រធានាធិបតីនិងជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ  និងលោកTrumpអតីតប្រធានាធិបតីនិងជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋនៅរដ្ឋសំខាន់ឬ"Swing states"គឺប្រហាក់ប្រហែលគ្នា។

      លោកTrumpទទួលបានសំឡេងគាំទ្រខ្ពស់ជាងលោកស្រីHarrisនៅរដ្ឋCarolinaខាងជើង រដ្ឋPennsylvania រដ្ឋArizonaនិងរដ្ឋGeorgia  ខណៈដែលលោកស្រីHarrisទទួលបានសំឡេងគាំទ្រខ្ពស់ជាងនៅរដ្ឋMichiganហើយលោកTrumpនិងលោកស្រីHarrisទទួលបានសំឡេងគាំទ្រស្មើគ្នានៅរដ្ឋNevadaនិងរដ្ឋWisconsin

អ្នកបកប្រែ:冯辉
ប្លុកពិសេស