ថ្ងៃទី៤ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោកស្រី Kim Yo-jong អនុប្រធាននៃគណៈកម្មាធិការកណ្តាលនៃបក្សពលករកូរ៉េខាងជើងបានថ្លែងសុន្ទរកថា ដោយថ្កោលទោសចំពោះសមយុទ្ធរួមតាមអាកាសរវាងអាមេរិក ជប៉ុននិងកូរ៉េខាងត្បូង ព្រមទាំងគូសបញ្ជាក់ថា មាគ៌ារបស់កូរ៉េខាងជើងស្តីពីការពង្រឹងការទប់ស្កាត់ដោយនុយក្លេអ៊ែរដែលមានលក្ខណៈស្វ័យការពារនឹងមិនស្ទាក់ស្ទើរបន្តិចបន្តូចឡើយ។
លោកស្រី Kim Yo-jong បានថ្លែងថា បរិយាកាសខាងសន្តិសុខដ៏ធ្ងន់ធ្ងរដែលកូរ៉េខាងជើងត្រូវប្រឈមមុខបានបញ្ជាក់ថា ជម្រើសជាយុទ្ធសាស្រ្តដែលកូរ៉េខាងជើងបានធ្វើគឺចៀសវាងមិនរួចទេ។ ក្នុងបរិបទបច្ចុប្បន្ននេះ មាគ៌ាស្តីពីការពង្រឹងការទប់ស្កាត់ដោយនុយក្លេអ៊ែរដែលមានលក្ខណៈស្វ័យការពារគឺជាជម្រើសដ៏ត្រឹមត្រូវបំផុតតែមួយគត់ ភាគីកូរ៉េខាងជើងនឹងប្រកាន់ខ្ជាប់មាគ៌ានេះយ៉ាងមុតមាំមិនងាករេ៕