ថ្ងៃទី៥ខែវិច្ឆិកា លោកស្រីMao Ningអ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា៖តបតាមការអញ្ជើញរបស់លោកZhang Guoqingសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ឧបនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជាប្រធានភាគីចិននៃគណៈកម្មាធិការយន្តការសហប្រតិបត្តិការអន្តររដ្ឋាភិបាលរវាងចិននិងតួកគី លោកMehmet Simsekរដ្ឋមន្ត្រីក្រសួងរតនាគារនិងហិរញ្ញវត្ថុតួកគីនិងជាប្រធានភាគីតួកគីនឹងបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ខែវិច្ឆិកា។ ថ្នាក់ដឹកនាំទាំងពីរនឹងរួមគ្នាធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី២នៃយន្តការនេះ៕