ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ផ្ញើសារលិខិតអបអរសាទរចំពោះលោក Lalabalavu ដែលជាប់ឆ្នោតជាប្រធានាធិបតីនៃប្រទេសហ៊្វីជី
2024-11-05 15:12:19cri
Share with:

        ថ្ងៃទី ៥ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតជូនចំពោះលោក Lalabalavu  ដើម្បីសម្តែងការអបអរសាទរចំពោះលោកដែលត្រូវបានជ្រើសតាំងជាប្រធានាធិបតីនៃសាធារណរដ្ឋហ៊្វីជី ។

        ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ហ្វ៊ីជីជាប្រទេសដែនកោះប៉ាស៊ីហ្វិកដែលបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិនមុនគេ ។ ក្នុងរយៈពេល៤៩ឆ្នាំបន្ទាប់ពីបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងរវាងចិននិងហ្វ៊ីជីទទួលបានការរីកចម្រើនគួរឱ្យកត់សម្គាល់ បាននាំមកនូវសុខសុភមង្គលដល់ប្រជាជននៃប្រទេសទាំងពីរ និងជំរុញសន្តិភាព ស្ថិរភាពនិងវឌ្ឈនភាពក្នុងតំបន់រហូតដល់ពិភពលោកទាំងមូលផងដែរ ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងហ្វ៊ីជី រីករាយធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយលោកប្រធានាធិបតី ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យបន្តរក្សាការអភិវឌ្ឍប្រកបដោយភាពល្អប្រសើរនិងមានសិ្ថរភាព ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស