កាលពីថ្ងៃទី៤ខែវិចិ្ឆកា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបសំណេះសំណាលជាមួយតំណាងពាណិជ្ជករដែលចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៧នៅក្រុងសៀងហៃ ។
តំណាងសហគ្រាសដែលចូលរួមបានថ្លែងថា ពួកគេបានចូលរួមនិងធ្វើជាសក្សីផ្ទាល់នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ចិន សូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងនៃរដ្ឋាភិបាលចិនក្នុងវិស័យបើកទូលាយទីផ្សារជាបន្តបន្ទាប់ កែលម្អបរិយាកាសពាណិជ្ជកម្មនិងគាំទ្រការអភិវឌ្ឍនៃសហគ្រាស ។ តំណាងនៃសហគ្រាសវិនិយោគទុនពីបរទេសថ្លែងពីសុទិដ្ឋិនិយមនិងបំណងបន្តធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅទីផ្សារចិន ពង្រីកការវិនិយោគនៅប្រទេសចិន ពន្លឿនការអភិវឌ្ឍដោយច្នៃប្រឌិតថ្មីនិងរួមបញ្ចូលគ្នា ក៏ដូចជាធ្វើកិច្ចខិតខំប្រឹងប្រែងកាន់តែធំសម្រាប់ជំរុញការអភិវឌ្ឍជានិរន្តរភាពនៃពិភពលោក ។
លោក Li Qiang បានថ្លែងថា រំពឹងថា សហគ្រាសទុនបរទេសអាចបន្តធ្វើអាជីវកម្មនៅទីផ្សារចិន នាំមកនូវទំនិញនិងសេវាកម្មប្រកបដោយគុណភាពខ្ពស់កាន់តែច្រើនឡើងៗសម្រាប់ប្រទេសចិន ព្រមពេលជាមួយគ្នានេះ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសដូចជាពាណិជ្ជករបញ្ជាទិញរបស់ចិនជាដើម ដើម្បីជំរុញការតភ្ជាប់កាន់តែល្អប្រសើររវាងទីផ្សារចិននិងទីផ្សារពិភពលោក ។ រំពឹងថា សហគ្រិនចិននិងអន្តរជាតិសម្របទៅតាមនិន្នាការទូទៅនៃបដិវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងបដិវត្តន៍ឧស្សាហកម្មជុំថ្មី រួមគ្នាជំរុញភាពរីកចម្រើននៃបច្ចេកវិទ្យានិងការលើកកម្ពស់កម្រិតឧស្សាហកម្ម ដើម្បីជំរុញនិងពូនជ្រំកម្លាំងចលករថ្មីសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ៕