ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែវិច្ឆិកា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៧ នឹងប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍ជាតិ(ក្រុងសៀងហៃ) ។ ប្រទេស តំបន់និងអង្គការអន្តរជាតិចំនួន ១៥២ ព្រមទាំងសហគ្រាសជិត ៣៥០០ នឹងចូលរួមពិព័រណ៍នេះដើម្បីរួមគ្នាស្វែងរកកិច្ចសហប្រតិបត្តិការបែបបើកទូលាយនិងរួមគ្នាចែករំលែកនូវអនាគតដែលប្រកបដោយវិបុលភាព ។
ក្នុងនាមជាសកម្មភាពខាងសេដ្ឋកិច្ចនិងការទូតដ៏សំខាន់មួយដែលបានប្រារព្ធឡើងបន្ទាប់ពីសន្និសីទពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៧ នឹងបង្ហាញពីជំនឿចិត្ត ការប្តេជ្ញាចិត្តនិងសកម្មភាពជាក់ស្តែងរបស់ប្រទេសចិនក្នុងការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងជំរុញការបើកទូលាយប្រកបដោយកម្រិតខ្ពស់ បង្ហាញពីឧត្តមភាពនៃទីផ្សារដ៏ធំធេងរបស់ចិន ក៏ដូចជាផ្តល់ឱកាសថ្មីដល់ពិភពលោកតាមរយៈការអភិវឌ្ឍថ្មីរបស់ចិននិងបង្កើនគំនិតឯកភាពរួមផ្នែកកិច្ចសហប្រតិបត្តិការបែបបើកទូលាយដើម្បីជំរុញការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ ៕