ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍នៃអង្គការសហប្រជាជាតិបង្ហាញថា សភាពការណ៍មនុស្សធម៌នៅលីបង់មានភាពអាប់អួជាងការប៉ះទង្គិចនៅឆ្នាំ២០០៦ទៀត
2024-11-04 15:03:43cri
Share with:

ពេលថ្មីៗកន្លងទៅនេះ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌នៃអង្គការសហប្រជាជាតិបានលើកឡើងក្នុងរបាយការណ៍ថ្មីមួយថា ដោយសារអ៊ីស្រាអែលបានវាយប្រហារតាមអាកាសនិងទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ បច្ចុប្បន្ននេះ សភាពការណ៍មនុស្សធម៌នៅលីបង់មានភាពកាន់តែធ្ងន់ធ្ងរជាងខណៈពេលដែលលីបង់និងអ៊ីស្រាអែលកើតមានការប៉ះទង្គិចទ្រង់ទ្រាយធំនៅឆ្នាំ២០០៦ទៅទៀត ។ លោក Imran Riza អ្នកសម្របសម្រួលខាងមនុស្សធម៌នៃអង្គការសហប្រជាជាតិប្រចាំនៅលីបង់បានថ្កោលទោសចំពោះការវាយប្រហារដែលសំដៅចំពោះជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធ ហើយអំពាវនាវឱ្យភាគីប៉ះទង្គិចបញ្ឈប់សកម្មភាពបដិបក្ខគ្នាភ្លាមនិងការពារប្រជាជន ។

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌នៃអង្គការសហប្រជាជាតិបានលើកឡើងក្នុងរបាយការណ៍ថា សភាពការណ៍មនុស្សធម៌នៃលីបង់មានភាពកាន់តែអាប់អួឡើងៗនៅប៉ុន្មានថ្ងៃកន្លងទៅនេះ កងទ័ពអ៊ីស្រាអែលបានទាមទារជាច្រើនលើកឱ្យប្រជាជននៅតំបន់ Baalbek ភាគខាងកើតលីបង់ តំបន់ Nabatiyah ភាគខាងត្បូងលីបង់និងភាគខាងត្បូងនៃជាយក្រុងបេរុតជាដើមជម្លៀសចេញពីតំបន់ទាំងនេះ បន្ទាប់មក បានវាយប្រហារតាមអាកាសចំពោះតំបន់ទាំងនេះ ។ ដោយសារហេដ្ឋារចនាសម្ព័ន្ធគន្លឹះដូចជាស្ថាប័នវេជ្ជសាស្ត្រជាដើមរងការបំផ្លិចបំផ្លាញពីការវាយប្រហារតាមអាកាស ដូច្នេះ ឃ្លាំងឈាមនៃមន្ទីរពេទ្យមួយចំនួនកង្វះឈាមច្រើន ដែលត្រូវការការបរិច្ចាគឈាមដើម្បីឆ្លើយតបនឹងសភាពការណ៍ដែលអ្នករងរបួសកើនឡើងជាបន្តបន្ទាប់ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស