ថ្ងៃទី៣ខែវិច្ឆិកា យោងតាមព័ត៌មានដែលចេញផ្សាយដោយអគ្គសេនាធិការដ្ឋានចម្រុះនៃកូរ៉េខាងត្បូងឱ្យដឹងថា កូរ៉េខាងត្បូង អាមេរិកនិងជប៉ុនបានធ្វើសមយុទ្ធដែនអាកាសរួមគ្នានៅថ្ងៃដដែល ហើយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រB-1Bរបស់កងទ័ពអាមេរិកបានចូលរួមក្នុងសមយុទ្ធលើកនេះ។
យោងតាមដំណឹងនេះឱ្យដឹងថា សមយុទ្ធលើកនេះគឺធ្វើឡើងតាមទម្រង់ដែលយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រB-1Bរបស់កងទ័ពអាមេរិកហោះទៅកាន់ដែនអាកាសដែលបានគ្រោងទុកជាមុននិងវាយប្រហារទៅលើគោលដៅសិប្បនិម្មិតនៅក្រោមការសហការបិទបាំងពីយន្តហោះចម្បាំងរបស់កូរ៉េខាងត្បូង អាមេរិកនិងជប៉ុន។នេះជាលើកទី៤ហើយដែលយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្ររបស់អាមេរិកបានហោះហើរទៅកាន់ឧបទ្វីបកូរ៉េក្នុងឆ្នាំនេះ ហើយសមយុទ្ធយោធាលើកនេះគឺជាសមយុទ្ធដែនអាកាសរួមគ្នាលើកទី២របស់កូរ៉េខាងត្បូង អាមេរិកនិងជប៉ុនក្នុងឆ្នាំនេះ។
អគ្គសេនាធិការដ្ឋានចម្រុះរបស់កូរ៉េខាងត្បូងបានថ្លែងថា សមយុទ្ធលើកនេះគឺដើម្បីឆ្លើយតបទៅនឹងការបាញ់សាកល្បងមីស៊ីលបាលិស្ទីកអន្តរទ្វីបស៊ែរីថ្មីរបស់កូរ៉េខាងជើងនៅថ្ងៃទី៣១ខែតុលា៕