ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ត្រីន័រវែសថ្លែងថា៖ន័រវែសរំពឹងទុកពីការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្នៃប្រឌិតថ្មីនិងបៃតងឱ្យបានកាន់តែស៊ីជម្រៅជាមួយប្រទេសចិនតាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិ
2024-11-04 15:25:27cri
Share with:

    នាពេលថ្មីៗកន្លងទៅនេះ ទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតន័រវែសប្រចាំនៅប្រទេសចិនបានថ្លែងថា ពិព័រណ៍នាំចូលចិនអន្តរជាតិបានផ្តល់ជាវេទិកាដ៏មានតម្លៃសម្រាប់សហគ្រាសន័រវែសបង្ហាញពីផលិតផលច្នៃប្រឌិតថ្មីនិងបៃតងរបស់ខ្លួន ។ ប្រទេសន័រវែសរំពឹងថា នឹងឆ្លៀតឱកាសមួយនេះដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែស៊ីជម្រៅជាមួយប្រទេសចិនក្នុងវិស័យសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តនិងការអភិវឌ្ឍបៃតង ។

   សូមបញ្ជាក់ថា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៧ នឹងប្រារព្ធធ្វើនៅក្រុងសៀងហៃចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែវិច្ឆិកា ប្រទេសន័រវែសនឹងចូលរួមការតាំងពិព័រណ៍ជាតិជាលើកដំបូងក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិឆ្នាំនេះ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស