តាមការផ្សាយដំណឹងនៃការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សរបស់ប្រទេសចិនបានឱ្យដឹងថា ក្រុមអវកាសយានិក ដែលបានសម្រេចភារកិច្ចហោះហើររបស់យានអវកាស Shenzhou-១៨ បានជិះយន្តហោះទៅដល់ក្រុងប៉េកាំងដោយសុវត្ថិភាពនៅថ្ងៃទី៤ ខែវិច្ឆិកា ។ បន្ទាប់ពីទៅដល់ក្រុងប៉េកាំង អវកាសយានិកទាំងបីរូបនឹងស្នាក់នៅដាច់ដោយឡែក ដើម្បីស៊ាំនឹងបរិស្ថានផែនដីឡើងវិញ ព្រមនិងធ្វើការពិនិត្យតាមដានសុខភាពខាងវេជ្ជសាស្ត្រ និងការវាយតម្លៃចំពោះសុខភាពដោយគ្រប់ជ្រុងជ្រោយ ក៏ដូចជាសម្រាកលម្ហែផងដែរ ៕