ថ្ងៃទី២ខែវិច្ឆិកា ក្រសួងការបរទេសនៃប្រទេសបូលីវីបានចេញសេចក្តីថ្លែងការណ៍ថា ក្នុងហេតុការណ៍ចូលទន្ទ្រានកាន់កាប់សំណង់បរិក្ខារយោធាចំនួន៣កន្លែងនៅប្រទេសបូលីវីនាពេលថ្មីៗនេះ ក្រុមប្រដាប់អាវុធបានចាប់ពង្រត់ទាហានចំនួនជាង២រយនាក់ និងប្លន់យកអាវុធនិងគ្រាប់រំសេវពីសំណង់បរិក្ខារយោធា។
សេចក្តីថ្លែងការណ៍បានចែងថា រដ្ឋាភិបាលបូលីវីមានឆន្ទៈធ្វើកិច្ចសន្ទនាជាមួយគ្រប់មជ្ឈដ្ឋានក្នុងសង្គមនៅទូទាំងប្រទេស ប៉ុន្តែក្រុមប្រដាប់អាវុធខាងលើគ្រាន់តែចង់ស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួននិងផលប្រយោជន៍បោះឆ្នោតរបស់"អតីតប្រធានាធិបតីមួយរូប"តែប៉ុណ្ណោះ មិនមែនដើម្បីផលប្រយោជន៍របស់ប្រទេសជាតិនិងសេដ្ឋកិច្ចសង្គមនោះទេ។រដ្ឋាភិបាលបូលីវីថ្កោលទោសចំពោះប្រតិបត្តិការរបស់ក្រុមប្រដាប់អាវុធទាំងនេះ។
លោកLuis Arceប្រធានាធិបតីបូលីវីបានថ្កោលទោសចំពោះទង្វើទន្ទ្រានកាន់កាប់សំណង់បរិក្ខារយោធាចំនួនបីតាមបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃដដែលដោយថ្លែងថា ក្រុមប្រដាប់អាវុធទាំងនេះជាប់ពាក់ព័ន្ធនឹងលោកEvo Moralesអតីតប្រធានាធិបតី៕