នៅថ្ងៃទី ៣ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ការស្ទង់មតិមួយរបស់កាសែត New York Times និងវិទ្យាស្ថាន Siena បានបង្ហាញឱ្យឃើញថា នៅរដ្ឋសំខាន់ឬswing states ចំនួន៧ នៃការបោះឆ្នោតសកលអាមេរិកឆ្នាំ២០២៤ លោកស្រី Harris អនុប្រធានាធិបតីអាមេរិក និងជាបេក្ខជនប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យអាមេរិក បាននាំមុខលោកត្រាំ អតីតប្រធានាធិបតីអាមេរិក និងជាបេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋអាមេរិក យ៉ាងប្រផិតប្រផើយ ពោលគឺ៤៨ភាគរយ ទល់នឹង៤៧ភាគរយ ។
ការស្ទង់មតិលើកនេះបានធ្វើឡើងក្នុងចន្លោះពីថ្ងៃទី ២៤ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា មានអ្នកបោះឆ្នោតចំនួន៧៨៧៩នាក់បានចូលរួមការស្ទង់មតិលើកនេះ ៕