អង្គការ OPEC បានចេញផ្សាយសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣ខែវិចិ្ឆកាថា ប្រទេសផលិតប្រេងចំនួន៨ដែលជារដ្ឋសមាជិកអង្គការ OPEC និងមិនមែនរដ្ឋសមាជិកអង្គការនេះបានសម្រេចចិត្តពន្យារពេលអនុវត្តវិធានការកាត់បន្ថយបរិមាណផលិតប្រេងដោយស្ម័គ្រចិត្តចំនួន២លាន២សែនបារ៉ែលក្នុងមួយថ្ងៃដែលត្រូវផុតកាលបរិច្ឆេទនៅចុងខែវិចិ្ឆកាខាងមុខនេះរហូតដល់ចុងខែធ្នូឆ្នាំនេះ ។
សេចក្តីថ្លែងការណ៍លើកឡើងថា រដ្ឋសមាជិក “អង្គការ OPEC +”ចំនួន៨ដូចជា អារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ អេមីរ៉ាតអារ៉ាប់រួម កូវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់បានសម្រេចចិត្តពន្យារពេលអនុវត្តវិធានការកាត់បន្ថយបរិមាណផលិតប្រេងដោយស្ម័គ្រចិត្ត ។ សេចក្តីថ្លែងការណ៍នេះមិនបានលើកឡើងថា តើប្រទេសចំនួន៨នេះនឹងចាប់ផ្តើមផលិតប្រេងក្នុងបរិមាណប្រក្រតីវិញនៅខែមករាឆ្នាំក្រោយឬយ៉ាងណាទេ ៕