ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

《របាយការណ៍ស្តីពីការវាយតម្លៃអំពីសមត្ថភាពច្នៃប្រឌិតថ្មីនៃតំបន់នានារបស់ចិននៅឆ្នាំ២០២៤》ត្រូវបានចេញផ្សាយ
2024-11-04 14:52:34cri
Share with:

កាលពីថ្ងៃទី២ខែវិចិ្ឆកា របាយការណ៍ស្តីពីការវាយតម្លៃអំពីសមត្ថភាពច្នៃប្រឌិតថ្មីនៃតំបន់នានារបស់ចិននៅឆ្នាំ២០២៤ត្រូវបានចេញផ្សាយ ។ តាមរបាយការណ៍នេះឱ្យដឹងថា នៅឆ្នាំ២០២៤ សមត្ថភាពច្នៃប្រឌិតថ្មីនៃខេត្ត Guangdong នៅតែរក្សាចំណាត់ថ្នាក់ទីមួយដដែលនៅទូទាំងប្រទេសចិនក្នុងរយៈពេល៨ឆ្នាំជាប់ៗគ្នា ។ ខេត្ត Jiangsu ស្ថិតក្នុងចំណាត់ថ្នាក់ទីពីរ ក្រុងប៉េកាំងស្ថិតនៅចំណាត់ថ្នាក់ទីបី ហើយខេត្ត Zhejiang និងក្រុងសៀងហៃនៅតែស្ថិតក្នុងចំណាត់ថ្នាក់ទី៤និងទី៥ដដែល ។

លោក Liu Xielin សាស្ត្រាចារ្យនៃសកលវិទ្យាល័យបណ្ឌិត្យសភាវិទ្យាសាស្ត្ររបស់ចិនបានថ្លែងថា ការវិភាគចំពោះសមត្ថភាពច្នៃប្រឌិតថ្មីនៃតំបន់នានារបស់ចិននៅឆ្នាំ២០២៤គឺឈរលើមូលដ្ឋាននៃទិន្នន័យស្ថិតិនៅឆ្នាំ២០២២ ការរាយប៉ាយនៃចំណាត់ថ្នាក់នៃតំបន់នានាគឺលេចចេញលក្ខណៈពិសេសថ្មី ។

ទីមួយ និម្មាបនកម្មច្នៃប្រឌិតថ្មីទាំងមូលកាន់តែមានស្ថិរភាព ខេត្តមួយចំនួនមានការរីកចម្រើនយ៉ាងច្បាស់លាស់ ។ ទីពីរ និម្មាបនកម្មឈានមុខមានស្ថិរភាពជាមូលដ្ឋាន ។ ព្រមពេលជាមួយគ្នានេះ ខេត្ត Guangdong ខេត្ត Jiangsu និងក្រុងប៉េកាំងមានឋានៈជា ក្បាលម៉ាស៊ីនកាន់តែលេចធ្លោនៅតំបន់ដីសណ្តទន្លេ Zhujiang តំបន់ដីសណ្តទន្លេយ៉ាងសេនិងតំបន់សមាហរណកម្មក្រុងប៉េកាំង ក្រុង Tianjin និងខេត្ត Hebei ដោយឡែកពីគ្នា ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស