តាមទិន្នន័យថ្មីបំផុតដែលប្រកាសដោយរដ្ឋបាលជាតិបម្រុងស្បៀងនិងសម្ភារៈចិនកាលពីថ្ងៃទី ១ ខែវិច្ឆិកាបានឱ្យដឹងថា គិតមកទល់បច្ចុប្បន្ននេះ សហគ្រាសស្បៀងគ្រប់ប្រភេទក្នុងតំបន់ផលិតស្បៀងដ៏សំខាន់បានប្រមូលទិញស្បៀងរដូវស្លឹកឈើជ្រុះសរុបលើសពី ៤០លានតោន ក្នុងនោះការប្រមូលទិញស្រូវកណ្តាលនិងស្រូវធ្ងន់បានលើសពី ២៣ លានតោន។
ស្រូវអង្ករគឺជាប្រភេទស្បៀងអាហារសំខាន់បំផុតមួយ បរិមាណបង្កបង្កើនផលស្រូវស្មើនឹង ៣០% នៃបរិមាណផលស្បៀងអាហារពេញមួយឆ្នាំ ។ បច្ចុប្បន្ននេះបានឈានចូលរដូវកាលស្បៀងរដូវស្លឹកឈើជ្រុះដាក់លក់ក្នុងទីផ្សារ គ្រប់មជ្ឈដ្ឋានបានចាប់អារម្មណ៍ជាទូទៅចំពោះការប្រែប្រួលនៃទីផ្សារស្រូវកណ្តាលនិងស្រូវធ្ងន់។ នៅក្នុងកិច្ចប្រជុំវិភាគស្ថានការណ៍ផលិតកម្មនិងការលក់ដូរស្រូវកណ្តាលនិងស្រូវធ្ងន់ដែលបើកធ្វើនៅមជ្ឈមណ្ឌលព័ត៌មានស្បៀងនិងប្រេងជាតិចិនកាលពីថ្មីៗនេះ អ្នកជំនាញដែលចូលរួមកិច្ចប្រជុំបានបង្ហាញពីសុទិដ្ឋិនិយមចំពោះទីផ្សារស្រូវកណ្តាលនិងស្រូវធ្ងន់ដំណាក់កាលក្រោយ ដោយប៉ាន់ប្រម៉ាណថា តម្លៃស្រូវកណ្តាលនិងស្រូវធ្ងន់រដូវកាលថ្មីនឹងប្រកបដោយស្ថិរភាពជាទូទៅ មានគុណភាពល្អនិងមានតម្លៃសមរម្យ៕