អ្នកសារព័ត៌មានបានទទួលដំណឹងពីកាកបាទក្រហមចិនកាលពីថ្ងៃទី២ខែវិច្ឆិកាបានឱ្យដឹងថា ពេលថ្មីៗនេះ មហាសន្និបាតអន្តរជាតិនៃចលនាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអាណត្តិទី៣៤បានបើកធ្វើនៅក្រុងហ្សឺណែវប្រទេសស្វីស មហាសន្និបាតលើកនេះបានបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃចលនាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម លោក Wang Ping អតីតប្រធានកាកបាទក្រហមចិនបានជាប់ឆ្នោតជាអនុប្រធាននៃគណៈកម្មាធិការអចិន្រ្តៃយ៍លើកនេះ ដែលជាលើកដំបូងហើយដែលតំណាងចិនជាប់កឆ្នោតមុខតំណែងរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម។
គណៈកម្មាធិការអចិន្រ្តៃយ៍នៃចលនាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមគឺជាអង្គការស្របច្បាប់មួយនៃចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ដែលបង្កើតឡើងដោយមានសមាជិកចំនួន៩ រូប ក្នុងនោះរួមទាំងសមាជិកកំណត់ដោយអង្គការកាកបាទក្រហមចំនួន៤រូប និងសមាជិកចំនួន៥រូបដែលបោះឆ្នោតជ្រើសរើសពីបេក្ខជនកាកបាទក្រហមបណ្តាប្រទេសនានា។ ក្រៅពីមានលោក Wang Ping នៅមានបេក្ខជនដែលមកពីប្រទេសអេស្បាញ លីបង់ អូស្រ្តាលីនិងន័រវេសបានជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការលើកនេះដំណាលគ្នា ដែលមានអាណត្តិដល់ឆ្នាំ២០២៨៕