លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៧ នឹងបើកធ្វើនៅទីក្រុងសៀងហៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែវិច្ឆិកា ។ តបតាមការអញ្ជើញរបស់លោក Li Qiang នាយករដ្ឋមន្ត្រីចិន លោក Anwar នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Abdulla Nigmatovich Aripov នាយករដ្ឋមន្ត្រីអ៊ូសបេគីស្ថាន លោក Robert Fico នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Olzhas Bektenov នាយករដ្ឋមន្ត្រីកាហ្សាក់ស្ថាន លោក L. Oyun-Erdene នាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក Milos Vucevicនាយករដ្ឋមន្ត្រីស៊ែប៊ីនិងថ្នាក់ដឹកនាំបរទេសផ្សេងទៀតនឹងអញ្ជើញចូលរួមក្នុងពិធីបើកពិព័រណ៍និងសកម្មភាពពាក់ព័ន្ធផ្សេងទៀត ៕