ថ្ងៃទី ១ ខែវិច្ឆិកា ក្រុមអវកាសយានិកនៃនៃយានអវកាស Shenzhou- ១៨ និងយានអវកាស Shenzhou- ១៩បានធ្វើពិធីប្រគល់និងទទួល ហើយក្រុមអវកាសយានិកទាំងពីរបានប្រគល់កូនសោររបស់ស្ថានីយអវកាសចិន។
រហូតមកដល់ពេលនេះ ក្រុមអវកាសយានិក Shenzhou ១៨ បានបញ្ចប់ការងារទាំងអស់ដែលបានកំណត់ ហើយនឹងត្រឡប់ទៅកន្លែងចុះចត Dongfengវិញ ដោយជិះយានអវកាស Shenzhou ១៨ នៅថ្ងៃទី ៤ ខែវិច្ឆិកាខាងមុខ។
បច្ចុប្បន្ន កន្លែងចុះចតនិងប្រព័ន្ធសាកល្បងផ្សេងៗ កំពុងធ្វើការរៀបចំដើម្បីស្វាគមន៍អវកាសយានិកមកផ្ទះវិញ៕