អ្នកសារព័ត៌មានទទួលបានដំណឹងពីអគ្គនាយកដ្ឋានកុងស៊ុលនៃក្រសួងការបរទេសចិនឱ្យដឹងថា ដើម្បីជំរុញការប្រាស្រ័យទាក់ទងរវាងប្រជាជនចិន និងបរទេសថែមមួយកម្រិតទៀត ប្រទេសចិនសម្រេចចិត្តពង្រីកវិសាលភាពលើកលែងទិដ្ឋាការលើប្រទេសមួយចំនួន អនុវត្តសាកល្បងនូវគោលនយោបាយលើកលែងទិដ្ឋាការចំពោះអ្នកដំណើរកាន់លិខិតឆ្លងដែនធម្មតានៃប្រទេស Slovak ន័រវេស ហ្វាំងឡង់ ដាណឺម៉ាក អ៊ីស្លង់ អង់ដូរ៉ា ម៉ូណាកូ Liechtenstein និងកូរ៉េខាងត្បូង។ ក្នុងអំឡុងពេលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី ៣១ ខែធ្នូឆ្នាំ២០២៥ អ្នកដំណើរកាន់លិខិតឆ្លងដែនធម្មតានៃប្រទេសដូចខាងលើ មកធ្វើពាណិជ្ជកម្ម ទេសចរណ៍កម្សាន្ត សួរសុខទុក្ខសាច់ញាត់និងមិត្តភក្តិនិងធ្វើដំណើរឆ្លងដែនក្នុងរយៈពេលមិនលើសពី ១៥ ថ្ងៃ នោះអាចចូលដែនចិនដោយលើកលែងទិដ្ឋាការ ។ សម្រាប់អ្នកដំណើរដែលមិនសមស្របលក្ខខណ្ឌលើកលែងទិដ្ឋាការនេះត្រូវស្នើសុំទិដ្ឋាការមុនពេលចូលដែនប្រទេសចិន៕