ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោកRobert Fico នាយករដ្ឋមន្រ្តីប្រទេសស្លូវ៉ាគី
2024-11-02 15:48:37cri
Share with:


      រសៀលថ្ងៃទី១ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកRobert Fico នាយករដ្ឋមន្រ្តីប្រទេសស្លូវ៉ាគី ដែលមកបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំងប្រទេសចិន។

      លោក Xi Jinping បានលើកឡើងថា ឆ្នាំនេះគឺជាខួប៧៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងស្លូវ៉ាគី យើងសម្រេចថាលើកកម្ពស់ទំនាក់ទំនងរវាងចិននិងស្លូវ៉ាគីឱ្យក្លាយជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត ប្រទេសចិនរីករាយខិតខំប្រែងប្រែងរួមជាមួយភាគីស្លូវ៉ាគីក្នុងការជំរុញទំនាក់ទំនងរវាងចិននិងស្លូវ៉ាគីឱ្យបើកទំព័រថ្មី ឆ្ពោះទៅកាន់កម្រិតកាន់តែខ្ពស់។

      លោក  Xi Jinping បានគូសបញ្ជាក់ថា ភាគីទាំងពីរអាចជំរុញការលើកកម្ពស់គុណភាពនិងកម្រិតនៃទំនាក់ទំនងរវាងចិននិងស្លូវ៉ាគីលើ ៤ វិស័យ  ពោលគឺទី១ ធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តខាងនយោបាយ ទី២ ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង ទី៣ ជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។


     ជាការឆ្លើយតប លោកRobert Fico បានថ្លែងថា ភាគីស្លូវ៉ាគីប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលនយោបាយចិនតែមួយ ។ លើកនេះ ខ្ញុំបានដឹកនាំគណៈប្រតិភូធំមកបំពេញទស្សនកិច្ចនៅប្រទេសចិន ដែលក្នុងនោះរួមមានសមាជិកគណរដ្ឋមន្រ្តី និងសហគ្រិនសំខាន់ៗជាច្រើនរូប ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់និងឆន្ទៈយ៉ាងសកម្មរបស់ភាគីស្លូវ៉ាគីចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន។ ភាគីស្លូវ៉ាគីសូមកោតសរសើរចំពោះគំនិតផ្តួចផ្តើមសកលធំទាំង៣ដែលលើកឡើងដោយលោកប្រធានរដ្ឋចិន  Xi Jinping  ប្រឆាំងនឹងឯកតោភាគីនិយមនិងអនុត្តរភាពនិយម  រីករាយធ្វើការជាមួយភាគីចិនក្នុងការបង្កើនការប្រាស្រ័យទាក់ទងនិងសម្របសម្រួលពហុភាគី  ដើម្បីជំរុញការធ្វើអភិបាលកិច្ចសកលឱ្យកាន់តែល្អ  និងផ្តល់សុខុមាលភាពកាន់តែច្រើនដល់មនុស្សជាតិទាំងមូល។

       បន្ទាប់ពីកិច្ចជំនួប ភាគីទាំងពីរបានប្រកាស«សេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តរវាងសាធារណរដ្ឋប្រជាមានិតចិននិងសាធារណរដ្ឋស្លូវ៉ាគី»៕

អ្នកបកប្រែ:李展精
ប្លុកពិសេស