លោក He Lifeng សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអនុប្រធានរដ្ឋចិន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់នៃមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មអូស្ត្រាលីដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំងនៅថ្ងៃទី ១ ខែវិច្ឆិកា ។
លោក He Lifeng បានថ្លែងថា សេដ្ឋកិច្ចរបស់ប្រទេសចិន និងអូស្ត្រាលីមានលក្ខណៈបំពេញបន្ថែមឱ្យគ្នាយ៉ាងខ្លាំង និងមានផលប្រយោជន៍រួមក្នុងកម្រិតខ្ពស់។ ប្រទេសចិនកំពុងជំរុញការបើកចំហរដោយកម្រិតខ្ពស់ និងបន្ធូរបន្ថយលក្ខខណ្ឌចូលទីផ្សារចិនថែមទៀត ក៏ដូចជានឹងការពារប្រកបដោយប្រសិទ្ធភាពនូវកាផ្តល់ភាពងាយស្រួលដល់វិនិយោគិនបរទេសឲ្យដូចគ្នានឹងវិនិយោគិនចិន ព្រមទាំងសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសបរទេស ។ ស្វាគមន៍ក្រុមហ៊ុនអូស្ត្រាលីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ហិរញ្ញវត្ថុ និងវិស័យផ្សេងទៀត ចែករំលែកនូវឱកាសអភិវឌ្ឍន៍ដែលនាំមកដោយការធ្វើទំនើបកម្មតាមបែបផែនចិន ដើម្បីសម្រេចការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ។
តំណាងសហគ្រាសអូស្ត្រាលីបានបញ្ជាក់ថា មានសុទិដ្ឋិនិយមចំពោះអនាគតសេដ្ឋកិច្ចរបស់ប្រទេសចិន ហើយមានឆន្ទៈធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនរយៈពេលយូរ ក៏ដូចជាជំរុញឱ្យទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងអូស្ត្រាលីនិងចិនវិវឌ្ឍរីកចំរើនទៅមុខប្រកបដោយចីរភាព ៕