ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទស្សនាវដ្ដី "Qiushi" បោះពុម្ពផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិនក្រោមចំណងជើងថា«ជំរុញភាពមានការងារធ្វើប្រកបដោយគុណភាពខ្ពស់ »
2024-11-01 16:40:32cri
Share with:


ទស្សនាវដ្តី "Qiushi" លេខ២១ បោះពុម្ពផ្សាយនៅថ្ងៃទី ១ ខែវិច្ឆិកាបានចុះផ្សាយអត្ថបទសំខាន់មួយរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនក្រោមចំណងជើងថា« ជំរុញភាពមានការងារធ្វើប្រកបដោយគុណភាពខ្ពស់ » ។

អត្ថបទនេះបានចង្អុលបង្ហាញថា ភាពមានការងារធ្វើគឺជាបញ្ហាជាមូលដ្ឋានបំផុតនៃជីវភាពរបស់ប្រជាជន  ពោលគឺពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ប្រជាពលរដ្ឋ គណបក្សយើងតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរឿងនេះ។

អត្ថបទនេះបានសង្កត់ធ្ងន់ថា យើងត្រូវប្រកាន់ខ្ជាប់នូវគំនិតអភិវឌ្ឍន៍ដែលតម្កល់ទុកប្រជាជនជាស្នូល និងអនុវត្តឱ្យបានពេញលេញនូវគោលនយោបាយជំរុញភាពមានការងារធ្វើរបស់រដ្ឋាភិបាល និងលើកទឹកចិត្តឱ្យបង្កើតអាជីព ។

អត្ថបទបានចង្អុលបង្ហាញទៀតថា ត្រូវប្រកាន់ខ្ជាប់ជាអាទិភាពនូវការផ្តល់ឱកាសការងារសម្រាប់ក្រុមយុវជន ដូចជានិស្សិតទើបបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ ពង្រឹងការផ្តល់ជំនួយដល់មនុស្សចាស់ ជនពិការ អ្នកបាត់បង់ការងាររយៈពេលយូរ និងក្រុមមនុស្សផ្សេងទៀតដែលមានការលំបាកក្នុងការស្វែងរកការងារ និងធ្វើការងារស្តីពីការផ្តល់ឱកាសការងារ សម្រាប់អតីតយុទ្ធជន ស្ត្រី និងក្រុមមនុស្សផ្សេងៗទៀត។ ត្រូវពង្រឹងការការពារសិទ្ធិ និងផលប្រយោជន៍របស់ពលករ ធ្វើឱ្យប្រសើរឡើងនូវច្បាប់ និងបទប្បញ្ញត្តិ ការងារ និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលករ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស