ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនបង្ហាញថា ប្រទេសចិនគាំទ្រនិងលើកទឹកចិត្តជាប់រហូតមកចំពោះការវិនិយោគនិងកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាប្រក្រតីដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យឧស្សាហកម្មរថយន្តរវាងចិននិងអឺរ៉ុប
2024-11-01 15:47:00cri
Share with:

ថ្ងៃទី៣១ខែ តុលា ក្រសួងពាណិជ្ជកម្មចិនបានបើកធ្វើសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកសារព័ត៌មានបានលើកឡើងថា គណៈកម្មាធិការសហភាពអឺរ៉ុបបានប្រកាសពីការសម្រេចចិត្តចុងក្រោយដោយយកពន្ធឧបត្ថម្ភកធនរយៈពេល៥ឆ្នាំចំពោះរថយន្តអគ្គិសនីរបស់ប្រទេសចិន ពន្ធគយដែលប្រកាសបានកាត់បន្ថយបន្តិចបន្តួចបើប្រៀបធៀបជាមួយនឹងពន្ធគយនៅខែកក្កដា សូមសួរថាតើប្រទេសចិនមានការអធិប្បាយយ៉ាងដូចម្តេចចំពោះរឿងនេះ?

លោក He Ya dong អ្នកនាំពាក្យបានថ្លែងថា សហភាពអឺរ៉ុបមានទង្វើជាច្រើនដែលមិនសមហេតុផលនិងមិនស្របតាមការកំណត់ក្នុងការស៊ើបអង្កេតអំពីការប្រឆាំងឧបត្ថម្ភកធនចំពោះរថយន្តអគ្គិសនីរបស់ប្រទេសចិន ប្រទេសចិនបានលើកឡើងការតវ៉ាដោយគ្រប់ជ្រុងជ្រោយចំពោះរឿងនេះរួចហើយ ព្រមទាំងបានប្រគល់ការវិភាគវាយតម្លៃនិងឯកសារភស្តុតាងជាច្រើនដល់សហភាពអឺរ៉ុប តែខាងសហភាពអឺរ៉ុបមិនបានធ្វើការពិចារណាយ៉ាងពេញលេញនោះទេ ។ យើងបានចាប់អារម្មណ៍ថា អត្រាពន្ធដែលប្រកាសចុងក្រោយនេះបានកែសម្រួលតិចតួចបើប្រៀបធៀបជាមួយនឹងអត្រាពន្ធនៅខែកក្កដា តែសហភាពអឺរ៉ុបមិនបានកែប្រែទង្វើខុសឆ្គងរបស់ខ្លួនទេ លទ្ធផលនៃការសម្រេចចិត្តគឺមិនសមស្របនឹងបទប្បញ្ញត្តិអង្គការពាណិជ្ជកម្មពិភពលោក  ក៏ដូចជាមិនបានដោះស្រាយក្តីកង្វល់ជាស្នូលនៃមុខរបរពាក់ព័ន្ធរបស់ចិននិងសហភាពអឺរ៉ុប ប្រទេសចិនមិនទទួលស្គាល់និងមិនទទួលយកឡើយចំពោះរឿងនេះ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស