ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi រដ្ឋមន្រ្តីក្រសួងការបរទេសចិនជួបពិភាក្សាជាមួយលោក Philemon ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៩
2024-11-01 15:35:51cri
Share with:

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានជួបពិភាក្សាការងារជាមួយលោក Philemon ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី៣១ ខែតុលា។

លោក Wang Yi បានថ្លែងថា លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវគោលគំនិតស្តីពីការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ប្រកបដោយគុណភាពខ្ពស់ និងគំនិតផ្តួចផ្តើមសកលចំនួនបី ដែលបានរួមចំណែកជាតម្រិះប្រាជ្ញាចិនក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមរួមរបស់មនុស្សជាតិ។ ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយអង្គការសហប្រជាជាតិដើម្បីពង្រឹងកិត្យានុភាពរបស់អង្គការសហប្រជាជាតិតាមរយៈសកម្មភាពជាក់ស្តែង និងរក្សាទិសដៅត្រឹមត្រូវនៃកំណែទម្រង់អភិបាលកិច្ចពិភពលោក។

ជាការឆ្លើយតប លោក Philemon បានថ្លែងថា ប្រទេសចិនគឺជាកម្លាំងលំនឹង និងមានលក្ខណៈស្ថាបនាក្នុងកិច្ចការអន្តរជាតិ។ អង្គការសហប្រជាជាតិនឹងបន្តប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ ហើយជឿជាក់ថា ប្រទេសចិននឹងដើរតួនាទីយ៉ាងសំខាន់ និងមិនអាចខ្វះបានក្នុងការអនុវត្ត "កិច្ចសន្យាស្តីពីអនាគត"ជាដើម។

ក្រៅពីនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅអំពីបញ្ហាមួយចំនួនដូចជាការកែទម្រង់នៃក្រុមប្រឹក្សាសន្តិសុខជាដើម៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស