នៅក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងពាណិជ្ជកម្មចិនដែលបើកធ្វើនៅថ្ងៃទី ៣១ ខែតុលា អ្នកនាំពាក្យបានឱ្យដឹងថា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៧ នឹងប្រារព្ធឡើងនៅទីក្រុងសៀងហៃចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែវិច្ឆិកា។ បច្ចុប្បន្ននេះការងារត្រៀមសម្រាប់រៀបចំពិព័រណ៍បានបញ្ចប់ហើយ ដែលមានទំនិញរបស់សហគ្រាសជាង២៧០០សហគ្រាសត្រូវបានរៀបចំដាក់តាំងនៅក្នុងសាលពិព័រណ៍។
ពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះបានពង្រឹងការធានាសេវាកម្មនៅនឹងកន្លែង គ្រោងផែនការតាមបែបវិទ្យាសាស្ត្រនិងសមហេតុផល និងបង្កើតកន្លែងផ្តល់សេវាកម្មពហុមុខងារ ចំនួន ១៧២ កន្លែងត្រូវជា ២៦ ប្រភេទធំៗ បន្ថែមការដាក់ស្លាកសម្គាល់បណ្តោះអាសន្នចំនួន ១៥២៣ កន្លែងនិងសម្រួលដំណើរការចុះឈ្មោះ និងពិនិត្យតាមរយៈមធ្យោបាយឆ្លាតវៃ៕