គេហទំព័ររបស់ធនាគារប្រជាជនចិនបានចេញផ្សាយព័ត៌មានកាលពីថ្ងៃទី ៣១ ខែតុលាថា ក្រុមការងារហិរញ្ញវត្ថុចិន-អាមេរិកបានបើកកិច្ចប្រជុំលើកទី ៦ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្នុងអំឡុពេលងកិច្ចប្រជុំប្រចាំឆ្នាំនៃមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកក្នុងខែតុលាឆ្នាំ២០២៤។ កិច្ចប្រជុំនេះធ្វើក្រោមអធិបតីលោក Xuan Changneng ទេសាភិបាលរងធនាគារប្រជាជនចិន និងលោក Neiman ឧបការីរដ្ឋមន្ត្រីហិរញ្ញវត្ថុសហរដ្ឋអាមេរិក។
ភាគីទាំងពីរបានធ្វើការទាក់ទងប្រកបដោយជំនាញ ជាក់ស្តែង ស្មោះត្រង់ និងមានលក្ខណៈស្ថាបនាអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គោលនយោបាយរូបិយវត្ថុ និងហិរញ្ញវត្ថុ ស្ថិរភាពហិរញ្ញវត្ថុ និងការគ្រប់គ្រងទីផ្សារមូលធន ការប្រឆាំងការលាងលុយកខ្វក់ និងសហហិរញ្ញប្បទានប្រឆាំងភេរវកម្ម និងបញ្ហាស្តីពីគោលនយោបាយហិរញ្ញវត្ថុផ្សេងទៀតដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីចិនបានលើកឡើងពីកញ្ចប់គោលនយោបាយដែលដាក់ចេញដោយស្ថាប័នគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព ។
លោកស្រី Yellen រដ្ឋមន្ត្រីហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានជួបជាមួយគណៈប្រតិភូចិននៃក្រុមការងារហិរញ្ញវត្ថុចិន-អាមេរិក៕